ទីបំផុត! ថៃឆ្លងកូវីដ១៩ លើស១លាននាក់ហើយ និងករណីស្លាប់កើនដល់ ៨,៨២៦នាក់ ខណៈឆ្លងថ្មី ១៩,៨៥១នាក់
3 ឆ្នាំ មុន
បាងកក៖ ចាប់តាំងពីមានជំងឺកូវីដ១៩ កាលពីដើមឆ្នាំ២០១៩មក រហូតមកដល់ពេលនេះ ចំនួនមនុស្សឆ្លងកូវីដ១៩សរុបនៅប្រទេសថៃបានកើនដល់លើស១លាននាក់ហើយ។ រីឯមនុស្សស្លាប់វិញកើនដល់ ៨,៨២៦នាក់ហើយដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post ៕
កំណើនដល់ជាង១លាននាក់នេះបានកើតមានឡើង ក្រោយពីថៃបានប្រកាសពីការរកឃើញឆ្លងថ្មី ១៩.៨៥១នាក់ទៀត នាព្រឹកថ្ងៃទី២០ សីហា ២០២១នេះ ក្នុងពេល២៤ម៉ោងចុងក្រោយ ហើយអ្នកស្លាប់វិញ មាន២៤០នាក់ទៀត។ យ៉ាងណាក៏ដោយ ជាមួយនឹងកំណើនអ្នកឆ្លងជាង១លាននាក់ មានអ្នកជំងឺជិត៨០ម៉ឺននាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ។
លើសពីនេះទៅទៀត កត្តាជំរុញឲ្យថៃមានឆ្លងកើនដល់លើស១លាននាក់នេះ គឺបន្ទាប់ពីផ្ទុះរលកទី៣ ធ្ងន់ធ្ងរខ្លាំង ពោលចាប់តាំងពីថ្ងៃទី១ មេសា មក ថៃមានឆ្លងថ្មីជាង៩៨ម៉ឺននាក់បាត់ទៅហើយ ជាសះស្បើយវិញ ជាង៧៦ម៉ឺននាក់៕RT