បាងកក៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃសុក្រ ទី២៣ កក្កដា ២០២១ នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន១១៤នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ១៤,៥៧៥ករណីទៀត។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Bamgkok Post នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១។
មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗ ១៤,៥៧៥ករណីនេះ មានចំនួន ១៣,៥០៣ ករណី ឆ្លងប្រជាជនជាទូទៅ និង ១,០៧២នាក់ ឆ្លងក្នុងពន្ធនាគារផងដែរ ។ ក្នុងនោះរយៈពេល២៤ម៉ោងក៍មានអ្នកជាសះស្បើយ ៧,៧៧៥ នាក់។
ចាប់តាំងពីថ្ងៃទី ០១ ខែមេសានៅពេលរលកទី ៣ នៃ Covid-19 បានចាប់ផ្តើមមានអ្នកជំងឺឆ្លង ៤៣៨,៨៤៤ករណី នឹងជាសះស្បើយសរុប ២៩២,៧២៦នាក់។
គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៤៦៧,៧០៧ ករណី ខណៈអ្នកជាសះស្បើយ ៣២០,១៥២ករណី និងមានអ្នកស្លាប់សរុប ៣,៨១១នាក់។RT