(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២២នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២០កុម្ភៈ ចំនួន១៧នាក់ និងពលករមកពីប្រទេសថៃ ចំនួន៥នាក់ ខណៈចំនួនអ្នកជាសះស្បើយ ៥នាក់ផងដែរ។

សូមជម្រាបថា ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកឆ្លងចំនួន ៥០៥នាក់ និងបានព្យាបាលជាសះស្បើយ ចំនួន ១៨៣នាក់, ស្លាប់ចំនួន២នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្ត ចំនួន៣២០នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ