ប្រធានាធិបតីសហរដ្ឋអាមេរិក រិះគន់ក្រុមហ៊ុន Facebook ករណីផ្សព្វផ្សាយព័ត៌មានមិនពិតអំពីវ៉ាក់សាំង!
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែងរិះគន់ក្រុមហ៊ុនហ្វេសប៊ុក ថា បណ្ដាញសង្គមហ្វេសប៊ុកពេលនេះកំពុងតែបណ្ដោយអោយមានការបំផុសបំផុលព័ត៌មានមិនពិត អំពីវ៉ាក់សាំងបង្ការជំងឺ COVID-19 ។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Aljazeera
លោក ចូ បៃដិនបានថ្លែងថា ជំងឺរាតត្បាតដ៏អាក្រក់នេះ កំពុងរាតត្បាតតែក្នុងចំណោមអ្នកដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងតែប៉ុណ្ណោះ ។ មេដឹកនាំអាមេរិករូបនេះក៏បានរិះគន់ដែរថា ហ្វេសប៊ុកកំពុងតែសម្លាប់មនុស្ស។
ទោះជាយ៉ាងណា ក្រុមហ៊ុន Facebook បានច្រានចោលការរិះគន់របស់លោក ចូ បៃដិន ដោយឆ្លើយតបវិញថា ការខិតខំរបស់ខ្លួនដើម្បីយកការពិតចេញមក គឺពិតជាជួយសង្គ្រោះអាយុជីវិតមនុស្ស។ យើងនឹងមិនបង្វែងដាន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដោយសារការចោទប្រកាន់ ដែលមិនត្រូវបានគាំទ្រដោយអង្គហេតុឡើយ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានអ្នកគាំទ្រជាង ២ពាន់លាននាក់បានមើលព័ត៌មានអំពីជំងឺ COVID-19 និងវ៉ាក់សាំងបង្ការជំងឺនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក៕
គួរបញ្ជាក់ថា ជនជាតិអាមេរិកជាង ៣,៣ លាននាក់ក៏បានប្រើឧបករណ៍ស្វែងរកវ៉ាក់សាំងរបស់យើងដើម្បីរកកន្លែងនិងវិធីចាក់វ៉ាក់សាំងដែរ៕