ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃចន្ទនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១៧,៩៧០ករណី និងស្លាប់១៧៨នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Bangkok Post

នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១៧.៧៩៥ករណី ជាប្រជាជនទូទៅ និង ១៧៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន ៦០៤.៤២១ករណី ក្នុងនោះមានអ្នកជំងឺ ៣៩១.៨១៥នាក់បានជាសះស្បើយឡើងវិញ ។

ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៣៣.២៨៤ករណី និងអ្នកជំងឺ៤១៩.២៤១នាក់បានជាសះស្បើយឡើងវិញ ។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន ៥.០៧៧នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់ ៥.១៦៨នាក់ ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ