វិធីមួយក្នុងចំណោមវិធីងាយស្រួលបំផុតដែលអ្នកអាចគ្រប់គ្រងជំងឺលើសឈាម និងបង្ការផលវិបាកដែលអាចកើតមាន គឺតាមរយៈរបបអាហាររបស់អ្នក ។ នេះបើតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត Jason A. Logan នៃកម្មវិធី Tovpet ( ទៅពេទ្យ) ដែលជាកម្មវិធីពិគ្រោះនិងព្យាបាល ជំងឺអនឡាញ ។  លោកវេជ្ជបណ្ឌិត Jason A. Logan ដែលធ្វើការនៅ គ្លីនិក Singapore Medical Center ( Cambodia) Education ផងដែរនោះ បានពន្យល់ដូច្នេះថា ៖

១. បរិភោគសាច់តិច បន្លែផ្លែឈើច្រើន ៖ របបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ គឺជាមធ្យោបាយងាយស្រួលក្នុងការបង្កើនជាតិសរសៃ និងកាត់បន្ថយបរិមាណសូដ្យូម និងជាតិខ្លាញ់មិនល្អ ។ បង្កើនចំនួនផ្លែឈើបន្លែស្លឹកបៃតង និងគ្រាប់ធញ្ញជាតិដែលអ្នកកំពុងញ៉ាំ ។ ជំនួសឱ្យសាច់ក្រហម ចូរជ្រើសរើសយកប្រូតេអ៊ីនគ្មានខ្លាញ់ល្អដូចជាត្រី ឬ តៅហ៊ូជាដើម ។

២. កាត់បន្ថយរបបអាហារប្រៃ ៖ អ្នកដែលមានជំងឺលើសឈាម និងអ្នកដែលមានការកើនឡើងហានិភ័យនៃជំងឺបេះដូង ត្រូវកំណត់ខ្លួនឯងមិនសូវហូបប្រៃ ព្រោះជាតិប្រៃសម្បូរសូដ្យូម ។ គេគួរតែទទួលទានសូដ្យូមប្រចាំថ្ងៃរវាង ១៥០០ មីលីក្រាមទៅ ២៣០០ មីលីក្រាមក្នុងមួយថ្ងៃ ។ សូដ្យូមធ្វើឱ្យចាល់ទឹកក្នុងរាងកាយ ដែលជាលទ្ធផលធ្វើឱ្យលើសសម្ពាធឈាម ។

៣. កាត់បន្ថយការហូបផ្អែម ៖ ប្រសិនបើអ្នកចង់បានរបស់ផ្អែម សាកល្បងញ៉ាំផ្លែឈើស្រស់ ឬសូកូឡាខ្មៅ ដែលមិនមានជាតិស្ករច្រើន ។ ការសិក្សាពីប្រភពគួរឱ្យជឿទុកចិត្ត បានលើកឡើងថា ការទទួលទានសូកូឡាខ្មៅជាប្រចាំអាចកាត់បន្ថយសម្ពាធឈាម ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ