ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន២,២៩០ករណី និងស្លាប់ចំនួន២៧នាក់បន្ថែមទៀត នៅក្នុងរបាយការណ៍ថ្ងៃសុក្រ
3 ឆ្នាំ មុន
បាងកក៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន២៧នាក់ទៀត និង អ្នកឆ្លងថ្មីៗចំនួន២,២៩០ករណី នៅក្នុងប្រទេសក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។។ នេះបើយោងតាមសារព័ត៌មាន Bangkok Post
ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ១,៩៩៦ករណី ឆ្លងប្រជាជនទូទៅ និង២៩៤ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។ ជាមួយគ្នានោះ អ្នកជំងឺចំនួន ៥,៧១១នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមេសា មក ជាពេលដែលផ្ទុះរលកទី៣នៃវីរុសកូវីដ១៩នោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងថ្មីៗរហូតដល់ ១៦០,៩៦៥ករណី ជាមួយនឹងអ្នកជាសះស្បើយឡើងវិញ ១១៧,៥៧២នាក់ ៕ RT