បាងកក៖ ក្រសួងសុខាភិបាលថៃបានចេញផ្សាយ នាព្រឹកថ្ងៃទី១៨ សីហា ២០២១ថា ប្រទេសនេះមានឆ្លងជំងឺកូវីដ១៩ ចំនួន២០,៥១៥នាក់ទៀត និងស្លាប់មនុស្សព្រោះជំងឺនេះ ៣១២នាក់ទៀត ក្នុងរយៈពេលប្រមាណ២៤ម៉ោងចុងក្រោយមកនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Bangkok Post៕

ក្នុងចំណោមនេះ ក៏នៅតែមានឆ្លងក្នុងពន្ធនាគារ ចំនួន២៤៨ករណីទៀតផងដែរ។

គួរបញ្ជាក់ថា ថៃមានមនុស្សឆ្លងកូវីដ១៩ សរុបកើនដល់ ៩៦៨,៩៥៧នាក់ហើយ ជាសះស្បើយចំនួន ៧៥៣,១៩១នាក់ ស្លាប់មនុស្សកើនដល់ចំនួន ៨,២៨៥នាក់ហើយ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ