UEFA សម្រេចដកការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងឯក Champions League នៅរដូវកាលនេះ ចេញពីរុស្ស៊ី ចំពេលមានវិបត្តិអ៊ុយក្រែន និងរុស្ស៊ី
អង់គ្លេស៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League បច្ចុប្បន្ននឹងប្រព្រឹត្តទៅនៅទីក្រុង St Petersburg ប្រទេសរុស្សី ប៉ុន្តែ UEFA បានសម្រេចដកការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងឯក Champions League នៅរដូវកាលនេះ ពីកីឡដ្ឋាន Krestovsky Gazprom នៃសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National World នៅថ្ងៃទី២៤ កុម្ភៈ ២០២២។
រុស្ស៊ីបានបើកការឈ្លានពានយោធាដ៏ធំមួយលើអ៊ុយក្រែន បើទោះបីជាប្រទេសជាច្រើន រួមទាំងចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការភ័យខ្លាច និងការគំរាមកំហែងនៃការឈ្លានពានពីមុន។
ប្រទេសរុស្ស៊ីឥឡូវនេះត្រូវបានចោទប្រកាន់ពីបទចាប់ផ្តើមសង្រ្គាមពេញលេញលើអ៊ុយក្រែន ហើយUEFA នឹងមិនមានជម្រើសអ្វីក្រៅពីការកំណត់ទីតាំងចុងក្រោយនៅកន្លែងផ្សេងនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នឹងត្រូវធ្វើឡើងនៅថ្ងៃទី 28 ខែឧសភា ដែលអាចនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស ។RT