ថៃ ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជាង ៦ពាន់ករណី និងស្លាប់៤១នាក់ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ
3 ឆ្នាំ មុន
បាងកក៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នាថ្ងៃទី០៣ កក្កដា ២០២១នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន ៤១នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ៦,២៣០ ករណីទៀត។ នេះបើយោងតាមសារព័ត៌មាន Bamgkok Post នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២១
មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗ ៥,៥៣៣នាក់ នេះ មានចំនួន ៥,៩៣៦ករណី ឆ្លងប្រជាជនជាទូទៅ និង២៩៤នាក់ ឆ្លងក្នុងពន្ធនាគារផងដែរ៕
គួរបញ្ជាក់ថា ចាប់តាំងពីរីករាលដាលជំងឺកូវីដ១៩ នៅពេលរលកទី៣ មានអ្នកឆ្លងជម្ងឺចំនួន ២៧៧,១៥១នាក់ ក្នុងនោះនាំឱ្យចំនួនអ្នកស្លាប់កើនដល់ ២,១៨២នាក់។RT