អតីតប្រធានាធិបតីស្រីលង្កា លោក Rajapaksa ដែលត្រូវបានគេបណ្តេញចេញអាចនឹងវិលត្រឡប់មកប្រទេសវិញនៅដើមខែកញ្ញា
កូឡុំបូ៖ អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa អាចនឹងត្រលប់មកប្រទេសវិញក្នុងរយៈពេលប្រហែលពីរសប្តាហ៍បន្ទាប់ពីបានភៀសខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់សារព័ត៌មាន CNA នៅថ្ងៃទី ២៣ សីហា ២០២២។
លោក Rajapaksa បានភៀសខ្លួនចេញពីប្រទេសស្រីលង្កានៅព្រឹកព្រលឹមថ្ងៃទី 13 ខែកក្កដា បន្ទាប់ពីការតវ៉ាដ៏ធំក្នុងទីក្រុង Colombo ហើយក្រុមបាតុករដែលខឹងសម្បារនឹងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសនេះហើយបានសម្រុកចូលលំនៅដ្ឋាន និងការិយាល័យផ្លូវការរបស់គាត់។
យ៉ាងណាមិញ ស្រីលង្កាព្យាយាមដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយ នឹងក្រុមការងារមកពីមូលនិធិរូបិយវត្ថុអន្តរជាតិនឹងមកដល់នៅថ្ងៃពុធ ដើម្បីពិភាក្សាលើកញ្ចប់ថវិកាសង្គ្រោះចំនួន 3 ពាន់លានដុល្លារអាមេរិក ដែលនឹងរួមបញ្ចូលក្របខ័ណ្ឌនៃការរៀបចំរចនាសម្ព័ន្ធបំណុល។
គួររម្លឹកផងដែរថា លោក Rajapaksa បានលាលែងពីតំណែងជាប្រធានាធិបតីបន្ទាប់ពីបានទៅដល់ប្រទេសសិង្ហបុរី ហើយក្រោយមកលោកបានហោះទៅប្រទេសថៃ។RT