ព្រះមហាក្សត្រី Elizabeth វិលត្រឡប់មកបំពេញរាជកិច្ចវិញ បន្ទាប់ពីការសោយទីវង្គត ព្រះអង្គម្ចាស់ Philip
3 ឆ្នាំ មុន
អង់គ្លេស៖ ព្រះមហាក្សត្រីយានីអង់គ្លេសបានវិលត្រឡប់ចូលព្រះរាជវាំងវិញ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ Philip នៅក្នុងព្រះរាពិធីការប្រកាស ចូលនិវត្តន៍មន្ត្រីជាន់ខ្ពស់បំផុតក្នុងរាជវង្សរបស់មហាក្សត្រី។
សេចក្តីរាយការណ៍បានបន្ថែមថា ព្រះមហាក្សត្រីយានីបានរៀបចំពិធីមួយនៅពេលដែលព្រះអង្គ Earl Peel បានលាលែងពីតំណែងជាព្រះអង្គម្ចាស់ Chamberlain ។
ព្រះអង្គម្ចាស់ Philip ដែលបាននៅក្បែរព្រះមហាក្សត្រីយានីចាប់តាំងពីគ្រងរាជអស់រយៈពេល ៦៩ ព្រះវស្សា បានសោយទិវង្គតនៅឯវិមាន Windsor កាលពីថ្ងៃសុក្រ ក្នុងព្រះជន្ម ៩៩ ព្រះវស្សា។
គួររំលឹកថា ព្រះមហាក្សត្រីយានីជាព្រះមហាក្សត្រដែលមានព្រះជន្មចំណាស់ជាងគេ និងមានព្រះជន្មាយុវែងជាងគេបំផុតនៅលើពិភពលោក ដែលនៅតែគ្រប់គ្រងរាជបល្ល័ង្ករហូតដល់បច្ចុប្បន្ន។