ភ្នំពេញ  ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញដល់ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ ឱ្យយកចិត្តទុកដាក់ក្នុងការ បំពេញការងារបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៦ មីនា លោក ប៊ុន ហុន បានថ្លែងថា

ដើម្បីធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបានជោគជ័យលើគ្រប់វិស័យ រាល់ ការងារស្នូលផ្សេងៗនោះ គប្បី អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ  នៅតាមមូលដ្ឋានទាំងអស់ ត្រូវមានសាមក្គីភាពផ្ទៃក្នុងល្អ និងបម្រើសេវាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋឲ្យបានលឿន និងឆាប់រហ័ស ពិសេស ក្នុងឱកាសបោះឆ្នោតខាងមុខនេះ ធ្វើយ៉ាងណាត្រូវខិតខំបម្រើ ការងារស្នូលនៅ តាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋ។

លោក បានធ្វើការផ្តាំផ្ញើ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តឧត្តរមានជ័យ ដែលកន្លងមក តែងតែសម្រេចបានការរីកចម្រើននូវរាល់វិស័យការងារ សង្គម នានាជាច្រើន ពិសេសនោះលើវិស័យសុខាភិបាល ក្នុងការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋបានរួចរាល់ គ្រប់ដូសដើម្បី ការពារជំងឺកូវីដ-១៩ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ