អ៊ុតារ៉ាខាន់៖ សេចក្តីថ្លែងការណ៍ពីវិទ្យាស្ថានឡើងភ្នំនៅភាគខាងជើងប្រទេសឥណ្ឌាបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួននៅភ្នំហិម៉ាឡៃយ៉ាប្រទេសឥណ្ឌា បន្ទាប់ពីសិស្ស៣៤នាក់ និងគ្រូ៧នាក់ឡើងភ្នំត្រូវបាក់ផ្ទាំងទឹកកក ដែលរអិលចុះពីលើភ្នំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ០៥ តុលា ២០២២។

វិទ្យាស្ថាន Nehru Mountaineering ដែលជាសាលាឡើងភ្នំ ស្ថិតក្រោមក្រសួងការពារជាតិ បានឲ្យដឹងថា សាកសពចំនួន ១០ ត្រូវបានគេរកឃើញ ខណៈដែលក្រុមមន្ត្រីមកពីរដ្ឋ និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ និងកងកម្លាំងអាកាសឥណ្ឌា រុករកតំបន់នោះ។

យ៉ាងណាមិញ រដ្ឋមន្ត្រីការពារជាតិ Rajnath Singh បានសរសេរនៅលើ Twitter ថា "មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតដ៏មានតម្លៃ ដោយសារតែការបាក់ផ្ទាំងទឹកកកដែលបានវាយប្រហារបេសកកម្មឡើងភ្នំ ដែលធ្វើឡើងដោយវិទ្យាស្ថាន Nehru Mountaineering Institute នៅ Uttarkashi"។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ