ស្ទឹងត្រែង ​៖ ជនសង្ស័យ ២នាក់ ត្រូវ​បាន​សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាលខេត្តស្ទឹងត្រែង​ ស្រាវជ្រាវបង្ក្រាប​ករណីបទល្មើស​គ្រឿងញៀន​​ចាប់​យកវត្ថុ​តាងថ្នាំ​ញៀន​ប្រមាណ ៤១គីឡូក្រាម ។

សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ​ ប្រាប់ឲ្យដឹងថា ​ កាលពីវេលាម៉ោង២០ ​និង១០នាទី យប់​ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញ (ក៩) ​ នៃមន្ទីរប្រឆាំងបទ​ល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោកនាយករង​ យិន បញ្ញារិទ្ធ ​សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ​ដោយមានការសម្រប​ សម្រួលពីលោកព្រះរាជអាជ្ញា ជេត ខេមរា ​បានបើកការស៊ើប​​អង្កេត ស្រាវជ្រាវបង្រ្កាបករណីដឹកជញ្ជូន ​ជួញដូរ គ្រឿងញៀន​ឆ្លងដែនខុសច្បាប់​ នៅចំណុច ស្ពានទី២ (ច្រករបៀងស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (ចម្ងាយប្រមាណជិត ២គ.ម ពីច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀល

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ (ប្រុសចាប់យកវត្ថតាង រួមមាន មេតំហ្វេតាមីន (ICE) ចំនួន ៤១ កញ្ទប់ធំ ​ស្មើរទម្ងន់ប្រមាណ ​៤១គីឡូក្រាម ដែលជនល្មើសទម្លាក់​​ទុកក្នុងព្រៃ ។

ប្រភពព័ត៌មាន ប្រាប់បន្តថា​ ចំពោះករណីនេះកម្លាំង BLO បាន​សហការជូនព័ត៌មានទៅកម្លាំង​ជំនាញ​របស់​ ភាគីឡាវ ដើម្បីស្រាវជ្រាវឃាត់​មេខ្លោង​ និងគូរកន ​ដែលរត់គេច ​ហើយភាគីឡាវក៏ ឃាត់​បាន​រថយន្ត​ ចំនួន ៥គ្រឿង ​និង​មនុស្សមួយចំនួន​ផងដែរ ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ