តួលេខឡើងរហូត! ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន១៧,៦៦៩ករណី និងស្លាប់១៦៥នាក់ទៀត នៅក្នុងថ្ងៃព្រហស្បតិ៍នេះ
ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១៧,៦៦៩ករណី និងស្លាប់១៦៥នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Bangkok Post
នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១៧,៤០៨ករណី ជាប្រជាជនទូទៅ និង ២៦១ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៥៣២,១៦៧ករណី ក្នុងនោះមានអ្នកជំងឺ៣៧,៤៩២នាក់បានជាសះស្បើយឡើងវិញ ។
ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៦១,៣០ករណី និងអ្នកជំងឺ៣៧,៤៩២នាក់បានជាសះស្បើយឡើងវិញ ។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៤,៤៦៨នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៤,៥៦២នាក់ ៕ RT