នៅក្នុងថ្ងៃព្រហស្បតិ៍នេះ ថៃបន្តមើលឃើញអ្នកស្លាប់ដោយសារកូវីដ១៩ចំនួន៤៣នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,៣១០ករណីទៀត
3 ឆ្នាំ មុន
ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៤៣នាក់បន្ថែមទៀត ដោយធ្វើអោយអ្នកស្លាប់សរុបកើនឡើងដល់១,៣៧៥នាក់ ។ នេះបើយោងតាមប្រភព Bangkok Post
ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីៗចំនួន២,៣១០ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនឡើងដល់១៨៧,៥៣៨ករណី ។
គួរកត់សម្គាល់ ក្នុងចំណោមករណីសរុបដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន២,២០៨ករណីគឺជាប្រជាជនទូទៅ និង១០២ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ៕ RT