បាងកក៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នាថ្ងៃទី២៨ មិថុនា ២០២១នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន២២នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ៥៤០៦ករណីទៀត។ នេះបើយោងតាមសារព័ត៌មាន Bamgkok Post នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១

ចំនួនស្លាប់ថ្មីនេះធ្វើឲ្យអ្នកស្លាប់សរុបនៅប្រទេសថៃបានកើនដល់១៩៣៤នាក់ហើយ រីឯអ្នកឆ្លងកូវីដ១៩ កើនដល់ជិត២៥ម៉ឺននាក់ហើយ។

មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗជាង៥ពាន់នាក់នេះ ក៏មានឆ្លងក្នុងពន្ធនាគារចំនួន៩នាក់ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ