ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសៅរ៍នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១៧,៩៨៤ករណី និងស្លាប់២៩២នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នេះយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post ៕

នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១៧.៦៦០ករណីជាប្រជាជនទូទៅ និង ៣២៤ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២០.៥៣៥នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ 

ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន១.១២៨.៦៩២ករណី ក្នុងនោះមានអ្នកជំងឺ៩៦៤.៥៣៨នាក់បានជាសះស្បើយឡើងវិញ ។

ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១.១៥៧.៥៥៥ករណី និងអ្នកជំងឺ៩០៣,១៥នាក់បានជាសះស្បើយឡើងវិញ ។ 

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន១០.៧៨៥នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់១០.៨៧៩នាក់ ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ