ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) ធ្វើចារកម្មលើប្រធានាធិបតីអាល្លឺម៉ង់និងមេដឹកនាំកំពូលៗអឺរ៉ុបតាមរយៈខ្សែកាបក្រោមទឹកដាណឺម៉ាក
អន្តរជាតិ៖ ប្រទេសបារាំងបាន ចោទប្រកាន់ អាមេរិកពីការធ្វើចារកម្មទៅលើសម្ព័ន្ធមិត្តអឺរ៉ុបដោយប្រើខ្សែកាបក្រោមទឹករបស់ប្រទេសដាណឺម៉ាក ដែលវានឹងក្លាយជារឿងធ្ងន់ធ្ងរប្រសិនបើត្រូវបានបញ្ជាក់ថារឿងនេះបានកើតឡើងពិតមែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Aljazeera។
សហរដ្ឋអាមេរិកបានប្រើភាពជាដៃគូជាមួយអង្គភាពស៊ើបការណ៍បរទេសរបស់ដាណឺម៉ាកដើម្បីស៊ើបការណ៍លើមេដឹកនាំអឺរ៉ុបរួមទាំងប្រធានាធិបតីអាឡឺម៉ង់ លោកស្រី Angela Merkel យោងតាមទូរទស្សន៍រដ្ឋដាណឺម៉ង់ (DR) ។ ការរកឃើញនេះ គឺជាលទ្ធផលនៃការស៊ើបអង្កេតផ្ទៃក្នុងមួយដែលធ្វើឡើងដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិដាណឺម៉ាក (FE) ក្នុងឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ។
យោងតាមការស៊ើបអង្កេតទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) បានប្រើកិច្ចសហការជាមួយ FE ដើម្បីតាមដានព័ត៌មានដោយប្រើខ្សែកាប ដាណឺម៉ាកដើម្បីស៊ើបការណ៍មន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសស៊ុយអែត ន័រវែស បារាំងនិ ងអាល្លឺម៉ង់ ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ ។ក្រៅពីលោកស្រី Angela Merkel ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក ក៏បានធ្វើចារកម្មលើលោក Frank-Walter Steinmeier រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់និងអតីតមេដឹកនាំប្រឆាំងអាល្លឺម៉ង់ Peer Steinbruck ផងដែរ។
ដោយឡែក ទីភ្នាក់ងារចារកិច្ចដាណឺម៉ាក ជាអ្នកគ្រប់គ្រងចរាចរណ៍ទិន្នន័យ និងការទំនាក់ទំនងទូរគមនាគមន៍ទាំងអស់ ដោយប្រើខ្សែកាបក្រោមសមុទ្រ។ គឺតាមរយៈខ្សែកាបនេះហើយ ដែលទីភ្នាក់ងារសន្តិសុខអាមេរិក អាចចូលទៅលបស្តាប់ការសន្ទនាទូរស័ព្ទ ឬក៏យកអ៊ីម៉ែល របស់នរណាម្នាក់ដែលគេចង់បាន ដោយគ្រាន់តែវាយពាក្យជ្រើសរើស។
យ៉ាងណាមិញ នៅទីក្រុងវ៉ាស៊ីនតោន NSA មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រទេ ខណៈដែលការិយាល័យប្រធាននាយកស៊ើបការណ៍សម្ងាត់ជាតិ (DNI) ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ។RT