មុននេះ កម្មវិធីទាំងអស់របស់ក្រុមហ៊ុនហ្វេសប៊ុកកំពុងតែមានភាពរអាក់រអួលដែលរាប់បញ្ចូលទាំងកម្មវិធីដ៏ពេញនិយមផ្សេងៗទៀតរបស់ក្រុមហ៊ុននេះមានដូចជា Instagram, Messenger, WhatsApp និង Facebook។ បញ្ហានេះបានធ្វើឱ្យអ្នកប្រើប្រាស់មានផលលំបាកក្នុងការចូលទៅក្នុងគណនីរបស់ពួកគេ ព្រមទាំងការទាញយករូបភាពនិងវីដេអូជាដើម។

សូមបញ្ជាក់ថា បញ្ហានេះបានកើតមានឡើងច្រើននៅក្នុងប្រទេសអឺរ៉ុប ប៉ុន្តែសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ី ក៏កំពុងតែជួបប្រទះនឹងបញ្ហានេះជាមួយកម្មវិធីមួយចំនួនខាងលើនេះ ក្នុងនោះមានទាំងប្រទេសកម្ពុជាយើងផងដែរ។ 

ទោះបីយ៉ាងណាអំពីមូលហេតុលំអិតថាតេីមានបញ្ហាមកពីមូលហេតុអ្វីគេនៅពុំទាន់បានដឹងនោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ