ពិតជាល្អមែន !!! គ្រប់បុគ្គលិករបស់អាហារដ្ឋាន Deluxe Chicken ទាំង២សាខា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីជាទំនុកចិត្តជូនអតិថិជន
ភ្នំពេញ ៖ ដើម្បីជាទំនុកចិត្តជូនអតិថិជន បុគ្គលិករបស់អាហារដ្ឋាន Deluxe Chicken បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នាទាំង២សាខា ដែលជាសញ្ញាមួយក្នុងការផ្តល់ទំនុកចិត្តដល់អតិថិជនដែលធ្វើការកម្ម៉ង់អាហារពីហាង ។
គួររំលឹកផងដែរថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហាង ឌីលុច្ស ឆីកខិន គ្រប់សាខាទាំងអស់នៅរាជធានីភ្នំពេញ គឺលក់ជូនតាមការកម្ម៉ង់ ឬមកវិចខ្ចប់ដល់ហាងផ្ទាល់ ហាង ឌីលុច្ស ឆីកខិន តែប៉ុណ្ណោះ ដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាល ដោយធ្វើការរក្សាគម្លាត ពាក់ម៉ាស់ បាញ់អាកុល ជាដើម។
អតិថិជនអាចធ្វើការកម៉្មង់តាមរយៈលេខទូរស័ព្ទរបស់ហាង ០92 5858 83 / 016 58 58 83 ឬតាមរយៈ APP ដឹកជញ្ជូនដូចជា Nham24 ,E-get, Panda Food, WOW NOW, GOOD TO GO, Bloc, និង MUUVE ផងដែរ។
ហាង ឌីលុច្ស ឆីកខិន សាខាទី១ នៅផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ចំណែកសាខាទី២ នៅតាមបណ្ដោយផ្លូវលេខ៦៣ កែងផ្លូវលេខ៤៦២ នៅសង្កាតទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកគ្រប់គ្រង ហាង ឌីលុច្ស ឆីកខិន ទាំងពីរសារខា បានថ្លែងប្រាប់ក្រុមការងារ NP News ថា «ហាងយើងខ្ញុំទាំងពីរសារខានេះ បានគោរពតាមគោលណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។ រាល់បុគ្គលទាំងអស់ដែលបម្រើការងារក្នុងហាង មានការពាក់ម៉ាស់ របាំងមុខ ពាក់ស្រោមដៃយ៉ាងត្រឹមត្រូវ ជាពិសេស បាញ់អាកុលសំលាប់មេរោគ ជាប់ជាប្រចាំ»។
អ្នកគ្រប់គ្រង បន្ដថា រាល់អតិថិជនកម្ម៉ង់ ចេញពីហាងផ្ទាល់ យើងមានការវេចខ្ចប់យ៉ាងត្រឹមត្រូវ ហើយអ្នកដឹកជញ្ជូនឲ្យអតិថិជន គឺត្រូវតែរក្សាគម្លាតសុវត្ថិភាពជូនអភិថិជន។ ក្នុងនាមយើងខ្ញុំអ្នកគ្រប់គ្រង ហាង ឌីលុច្ស ឆីកខិន ទាំងពីរសាខាខាងនៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ ចំពោះអតិថិជនដែលតែងតែគាំទ្រ ហាងរបស់យើងខ្ញុំ ហើយសូមជូនពរទាំងអតិថិជនទាំងអស់ ចៀសឆ្ងាយពីជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ប្រេន (Brand) ឌីលុច្ស ឆីកខិន បានទិញពីកោះតៃវ៉ាន់ តាំងពីឆ្នាំ២០១៥ ហើយគ្រឿងផ្សំ ក៏ទិញពីកោះតៃវ៉ាន ជាពិសេសនោះ ឌីលុច្ស ឆីកខិន យករស់ជាតិដើម ពីកោះតៃវ៉ាន ផងដែរ៕