កំពង់ធំ: សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុង ស្ទឹងសែនធ្វើការឃាត់ខ្លួនឧត្តមសេនីយ៍ឯក ក្លែងក្លាយ ម្នាក់កាលពីវេលាម៉ោង០៧និង០០នាទីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០ ២០ នៅចំណុចភូមិព្រៃបន្លិចសង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែនខេត្តកំពង់ធំ។

ជនសង្ស័យរូបនេះមានឈ្មោះ ហេង កែនណាឌី ភេទប្រុស អាយុ៤២ឆ្នាំមុខរបរមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ២១អឺសេរ៉ូផ្លូវលេខ៤៧សង្កាត់ស្រះចកខណ្ឌដូនពេញរាជធា នីភ្នំពេញ។

ជនសង្ស័យរូបនេះបានតាំងខ្លួនឯងជានគរបាលធ្វើការនៅអគ្គស្នងការដ្ឋាននគរបាលជាតិផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានស្លៀកពាក់ឯកសណ្ឋានគរ បាលជាតិស័ក្តិថ្នាក់ ឧត្តមសេនីយ៍ឯក។

វត្ថុតាងរួមមាន:

១/ ឯកសណ្ឋានគរបាលការងារលេខ៤មួយកំផ្លេមានសក្តិថ្នាក់ឧត្តមសេនីយ៍ឯកភ្ជាប់ជាមួយអាវស្រាប់ ។ 

២/ ក្រដាស់ប្រាក់ដូល្លាអាមេរិក(លុយសែន)ប្រភេទក្រដាស

១០០$ ចំនួន៥៨៩សន្លឹក។ 

៣/ ទូរស័ព្ទដៃចំនួន០២គ្រឿង.ព្រមទាំងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។

ករណីនេះសមត្ថកិច្ចជំនាញយើងបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋានគរបាលក្រុងតាមបញ្ជារបស់លោកសាយវាសនាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំនិងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ