អឺរ៉ុប៖ ក្រុមជម្រើសជាតិបែលហ្ស៊ិកទទួលបានជ័យជម្នះលើដាណឺម៉ាក ដោយលទ្ធផល 4-2 កាលពីយប់ថ្ងៃពុធកន្លងទៅនេះ ហើយបានកក់កៅអីនៅក្នុងវគ្គ៤ក្រុមចុងក្រោយ UEFA Nations League។

៤គ្រាប់របស់ក្រុមក្រុមជម្រើសជាតិបែលហ្ស៊ិក រកបានលដោយកីឡាករ Tielemans នៅនាទី៣, គ្រាប់ទី៣ ទី៤ ធ្វើបានដោយខ្សែប្រយុទ្ធ Inter Milan កីឡាករ Lukaku នៅនាទី៥៧,៦៩ និងគ្រាប់ចុងក្រោយស៊ុតដោយកីឡាករខ្សែបំរើ De Bruyne នៅនាទី៨៧។ សម្រាប់ក្រុមជម្រើសជាតិដាណឺម៉ាក វិញក៏រកបាន២គ្រាប់ នៅទី១៧ ដោយកីឡាករ Wind និង១គ្រាប់ទៀតរកបានដោយកីឡាកររបស់ក្រុមបែលហ្ស៊ិក នៅនាទី៨៦(OG)។

ដោយឡែកក្រុមអ៊ីតាលី ក៏ទទួលបានកៅអីមួយផងដែរសម្រាប់វគ្គ៤ក្រុមចុងក្រោយនេះ បន្ទាប់ពីបានយកឈ្នះលើ បួស្នៀ ដោយលទ្ធផល ២-០។

គ្រាប់បាល់ដំបូងរកបានដោយ ខ្សែប្រយុទ្ធ Andrea Belotti នៅនាទីទី២២ ហើយគ្រាប់បាល់ទី២ ធ្វើបានដោយខ្សែប្រយុទ្ធ Domenico Berardi។

សម្រាប់ជ័យជម្នះនេះ ជួយឱ្យអ៊ីតាលីឈានទៅកាន់វគ្គបន្ទាប់ ជាមួយនឹង បារាំង អេស្ប៉ាញ និង បែលហ្ស៊ិក៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ