ថៃ៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣៨នាក់ទៀត និង អ្នកឆ្លងថ្មីៗចំនួន២ពាន់២៣០ករណីផងដែរ ដែលនាំអោយករណីឆ្លងសរុបកើនឡើងដល់១៦២,២២ករណី ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post

ក្នុងចំណោមករណីសរុប  ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ២,១៥៣ករណី គឺជាប្រជាជនទូទៅ និង៧៧ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។ ជាមួយគ្នានោះ អ្នកជំងឺចំនួន ៣,៣៩០នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមេសាមក ជាពេលដែលផ្ទុះរលកទី៣នៃវីរុសកូវីដ១៩នោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងថ្មីៗរហូតដល់ ១៣៣,១៥៩ករណី ជាមួយនឹងអ្នកជាសះស្បើយឡើងវិញ ៨៤,៣០៩នាក់ ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ