ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន២,៦៨០ករណី និងស្លាប់ចំនួន៣៥នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ
3 ឆ្នាំ មុន
បាងកក៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣៥នាក់ទៀត និង អ្នកឆ្លងថ្មីៗចំនួន២,៦៨០ករណីផងដែរ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post
ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ២,៤០០ករណី ឆ្លងប្រជាជនទូទៅ និង២៨០ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។ ជាមួយគ្នានោះ អ្នកជំងឺចំនួន ៤,២៥៣នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមេសាមក ជាពេលដែលផ្ទុះរលកទី៣នៃវីរុសកូវីដ១៩នោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងថ្មីៗរហូតដល់ ១៥៦,៣៦៥ករណី ជាមួយនឹងអ្នកជាសះស្បើយឡើងវិញ ១០៨,៨២៦នាក់ ៕ RT