រំដោះបានហើយ ក្រោយជាប់កឿងនៅព្រែកជីកស៊ុយអេជិតមួយសប្តាហ៍នាវាយក្ស «Ever Given»
នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC បានរាយការណ៍ថា នាវាយក្សដឹកទំនិញរបស់ក្រុមហ៊ុនជប៉ុនបានដែលជាប់កឿងនៅព្រែកជីកស៊ុយអេក្នុងប្រទេសអេហ្ស៊ីបអស់ពេលជិតមួយសប្តាហ៍មកហើយ ពេលនេះត្រូវបានក្រុមជួយសង្គ្រោះបានរដោះនាវាចេញបានសម្រេចហើយ។
ការរំដោះចេញបានសម្រេចពីការជាប់កឿងកប៉ាល់ដឹងទំនេញប្រវែងជាង៤០០ម៉ែត្រមួយនេះ ធ្វើឡើងនៅបន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែង អស់ពេលជិតមួយសប្តាហ៍មកហើយរាប់ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុន គ្រាដែលកប៉ាល់យក្សមួយនេះបានជាប់កឿងទទឹងផ្លូវទឹកក្នុងព្រែកជីកស៊ុយអេ ដោយសារតែវារលត់ម៉ាស៊ីន នៅពេលដែលជួបប្រទះនឹងខ្យល់បក់ខ្លាំង ហើយក៏ត្រូវមកកឿងទទឹកផ្លូវទឹកតែម្ដង។
កិច្ចខិតខំប្រឹងប្រែងចុងក្រោយ គឺនៅពេលដែលអាជ្ញាធរព្រែកជីកស៊ុយអេបានប្រើប្រាស់គ្រឿងចាក់ដើម្បីជីកកកាយច្រាំងនៃព្រែកក្នុងជម្រៅជាង១៨ម៉ែត្រ ដើម្បីអនុញ្ញាឲ្យកប៉ាល់អាចរំកិលខ្លួនចេញពីច្រាំងបាន។
សូមបញ្ជាក់ថា ក្នុងរយៈពេលមួយថ្ងៃៗ មាននាវាដឹកទំនិញចំនួនប្រមាណជាង ៥០ គ្រឿង ស្មើនឹងទំហំខ្ទង់ ១២% នៃពាណិជ្ជកម្មពិភពលោកបរឆ្លងកាត់ព្រែកជីកស៊ុយអេ ដែលជាផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់មួយរបស់ពិភពលោក។ ព្រែកជីកនេះ តភ្ជាប់សមុទ្រមេឌីទែរ៉ាណេ ទៅសមុទ្រក្រហម និងផ្តល់នូវផ្លូវខ្សែផ្លូវទឹកកាត់ខ្លីលឿនបំផុតរវាងទ្វីបអាស៊ីនិងអឺរ៉ុប៕