ថៃបន្តរកឃើញអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន៣១នាក់ និងអ្នកឆ្លងថ្មីៗចំនួន ២,៦៣១ករណីបន្ថែមទៀត នៅថ្ងៃសុក្រនេះ
3 ឆ្នាំ មុន
បាងកក៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសុក្រនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣១នាក់ទៀត និង អ្នកឆ្លងថ្មីៗចំនួន២,៦៣១ករណីផងដែរ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post
ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ២,៤៤២ករណី ឆ្លងប្រជាជនទូទៅ និង១៨៩ករណីទៀតគឺជាករណីឆ្លងនៅក្នុងពន្ធនាគារ ។ ជាមួយគ្នានោះ អ្នកជំងឺចំនួន ២,៤៩៣នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមេសាមក ជាពេលដែលផ្ទុះរលកទី៣នៃវីរុសកូវីដ១៩នោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងថ្មីៗរហូតដល់ ១៤៣.១១៦ករណី ជាមួយនឹងអ្នកជាសះស្បើយឡើងវិញ ៩៣.២៧១នាក់ ៕ RT