ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២,៤១៩ករណី ដែលនាំអោយករណីឆ្លងសរុបកើនឡើងដល់១៧៩,៨៨៦ករណីហើយ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើយោងតាមប្រភព Bangkok Post

ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថ្មីៗចំនួន៣៣នាក់បន្ថែមទៀតផងដែរ ធ្វើអោយចំនួនអ្នកស្លាប់សរុបកើនឡើងដល់១,២៦៩នាក់ ។

បើតាមមជ្ឈមណ្ឌលតាមដានស្ថានភាពកូវីដ១៩របស់ថៃ (CCSA) ក្នុងចំណោមករណីឆ្លងសរុបដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានចំនួន២,៣២៨ករណីគឺជាប្រជាជនទូទៅ និង៩១ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ