ខេត្តកំពង់ឆ្នាំង ៖ កាលពីរសៀលថ្ងៃទី ០៦ ខែមិថុនាឆ្នាំ២០២១ម្សិលមិញ ស្រុកចំនួន ០២ ក្នុងខេត្តកំពង់ឆ្នាំង ដោយសារ ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលអោយរលំផ្ទះទាំងស្រុងចំនួន ១០ខ្នង និងរបើកដំបូលចំនួន ៤០ខ្នង រួមមាន៖

ស្រុកសាមគ្គីមានជ័យចំនួន ៣៤ខ្នង ដោយដួលរលំទាំងស្រុង ចំនួន ០៨ខ្នង និងរបើកដំបូលចំនួន ២៦ខ្នង និងស្រុកកំពង់លែងចំនួន ១៦ខ្នង ដួលរលំទាំងស្រុងចំនួន ០២ខ្នង និងរបើកដំបូលចំនួន ១៤ខ្នង ។ តែនៅក្នុងហេតុការគ្រោះធម្មជាតិខាងលើនេះមិនបណ្តាលអោយមនុស្សឬសត្វរងគ្រោះថ្នាក់នោះឡើយ ។

គួរបញ្ជាក់ថា ពាក់ពន្ធនិងគ្រោះធម្មជាតិខាងលើនេះកន្លងមកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តធ្លាប់បានប្រាប់អោយដឹងថាពាក់ព័ន្ធនិងគ្រោះធម្មជាតិឬក៍គ្រោះមហន្តរាយផ្សេងៗខាងលោកនិងចុះនាំយកគ្រឿងសម្ភារះទៅប្រគល់ដោយផ្ទាល់ដៃតែម្តងដោយមិនទុកយូនោះឡើយនៅថ្ងៃស្អែកនេះ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ