ការពារការបាក់រលំពេលមានភ្លៀងខ្លាំង សាលាក្រុងត្រៀមកាប់ដើមឈើចំនួន២៥០ដើម ដែលមានសភាពពុកផុយ និងមានអាយុចាប់ពី១០០ឆ្នាំឡើង
អង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញកំពុងដំណើរការកាប់លះមែកឈើជាច្រើនដើម ដែលមានសភាពចាស់ និងមានមែកស៊ុបទ្រុប នៅតាមដងវិថីនានា ក្នុងរាជធានីភ្នំពេញ ដើម្បីចៀកវាងការបាក់រលំពេលមានភ្លៀងខ្យល់។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ បានឱ្យដឹងថា ពេលនេះ អង្គភាពរបស់លោកកំពុងធ្វើការកាប់លះមែកឈើដែលដុះស៊ុបទ្រុប នៅតាមបណ្តោយ ផ្លូវលេខ៦៣ (ត្រសក់ផ្អែម) ចាប់ពីសាលាភូមិន្ទរដ្ឋបាល ដល់ផ្សារធំថ្មី ហើយការកាបលះមែកឈើនេះតាំងពីថ្ងៃទី០១ ខែឧសភា និងគ្រោងបញ្ចប់នៅក្នុងខែកក្កដា ឬសីហា ឆ្នាំ២០២០ ខាងមុខ។
ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិបានបន្តថា មានដើមឈើជាច្រើនដើម ត្រូវបានកា ប់លះមែក នៅតាមដងវិថីសំខាន់ៗមានដូចជា៖ផ្លូវលេខ១៧៤, ១៥៨, ៨១, ១២៦, ផ្លូវលេខ៧០ និងតំ បន់ជុំវិញមន្ទីរពេទ្យគន្ធបុប្តាជាដើម។ ចំណែកការកាប់លះមែកឈើបន្ត នឹងត្រូវធ្វើឡើងនៅផ្លូវត្រសក់ផ្អែម, វិថីព្រះសីហនុ, មហាវិថីព្រះមុនីវង្ស, មហាវិថីព្រះនរោតម្ត, វិថីកម្ពុជាក្រោមនិងមហាវិថីម៉ៅសេទុង។ដើមឈើដែលមាននៅក្នុងរាជធានីភ្នំពេញ មានជាង៥ម៉ឺនដើម លើផ្លូវ២៦ខ្សែ ក្នុងនោះដើមឈើធំៗដែលមានអាយុកាលចាប់ពី ១០០ឆ្នាំឡើងមានជាង៤០ភាគរយ។ ក្នុងចំណោម ដើមឈើជាង៥ម៉ឺនដើម នេះមាន២៥០ដើម មានសភាពពុកផុយ និងប្រហោងគល់អាចប្រឈមនឹងការបាក់រលំ៕SP