កាន់តែធ្ងន់ធ្ងរហើយ! ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១១,៣៩៧ករណី និងស្លាប់ ១០១ នាក់ នៅថ្ងៃអាទិត្យនេះ
3 ឆ្នាំ មុន
បាងកក៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃអាទិត្យ ទី១៨ កក្កដា ២០២១ នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន ១០១នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ១១,៣៩៧ ករណីទៀត។ នេះបើយោងតាមសារព័ត៌មាន Bamgkok Post នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១។
មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗ ១១,៣៩៧ ករណីនេះ មានចំនួន ១១.០៧៩ករណី ឆ្លងប្រជាជនជាទូទៅ និង ៣១៨នាក់ ឆ្លងក្នុងពន្ធនាគារផងដែរ ។
ចាប់តាំងពីថ្ងៃទី ០១ ខែមេសានៅពេលរលកទី ៣ នៃ Covid-19 បានចាប់ផ្តើមមានអ្នកជំងឺឆ្លង ៣៧៤.៥២៣ ករណី នឹងជាសះស្បើយសរុប ២៥៦.៤៨៤នាក់។
គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៤០៣.៣៨៦ករណី ខណៈអ្នកជាសះស្បើយ ២៨៣.៩១០ករណី ។RT