វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២,៧៧៥ករណីបន្ថែមទៀត នៅក្នុង២៣ខេត្ត-ក្រុង ធ្វើអោយករណីឆ្លងសរុបនៅទូទាំង ប្រទេសវៀតណាម នៅក្នុងរលកថ្មីបានកើនឡើងដល់៦១,៨៨៩ករណីគិតត្រឹមព្រឹកថ្ងៃពុធនេះ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន VNExpress
ប្រភពបានអោយដឹងថា ក្នុងចំណោមការឆ្លងថ្មីៗទាំងអស់ខាងលើនេះ ក្នុងនោះទីក្រុងហូជីមិញ រកឃើញអ្នកឆ្លងថ្មីចំនួន១,៧៣៩ករណី បន្ទាប់មកខេត្ត Binh Duong រកឃើញ៦៥៧ករណី និង Dong Nai រកឃើញ៨៥ករណី ។ ជាមួយគ្នានេះ ខេត្ត Ha Giang បានកត់ត្រាករណីឆ្លងក្នុងសហគមន៍ជាលើកដំបូងនៅក្នុងរលកចុងក្រោយនេះ ។
គួរកត់សម្គាល់ ចាប់តាំងពីរលកចុងក្រោយផ្ទុះឡើងកាលពីថ្ងៃទី២៧ ខែមេសាមក ករណីឆ្លងក្នុងសហគមន៍ត្រូវបានកត់ត្រានៅក្នុង៦០ខេត្ត-ក្រុង ក្នុងចំណោម ៦៣ខេត្ត-ក្រុងរបស់ប្រទេសវៀតណាម ខណៈដែលទីក្រុង ហូជីមិញ មានករណីឆ្លងច្រើនជាងគេ ពោលគឺ ៣៩,៥២៦ករណី ៕