អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសនៅល្ងាចថ្ងៃចន្ទម្សិលមិញថា ចក្រភពអង់គ្លេសនឹងមិនបន្ធូរបន្ថយវិធានការរឹតត្បិតទាំងអស់របស់ខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី២១ ខែមិថុនាខាងមុខនេះ ។ នេះបើយោងតាមប្រភពសារព័ត៌មាន CGTN 

ការសម្រេចចិត្តខាងលើនេះមានន័យថា ការរក្សាគម្លាតសង្គម និង ការកំណត់ចំនួនមនុស្សប្រមូលផ្តុំគ្នា ព្រមទាំងការធ្វើការងារពីផ្ទះ នឹងបន្តរហូតយ៉ាងហោចណាស់ជិតឆ្លងខែផ្សេងទៀត ។ 

គិតមកទល់ពេលនេះ វីរុសបំប្លែងខ្លួនថ្មីមានឈ្មោះថា Delta ដែលត្រូវបានគេរកឃើញដំបូងនៅឥណ្ឌា បានបង្ខំអោយរដ្ឋាភិបាលអង់គ្លេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបើកប្រទេសឡើងវិញ ដោយខ្លាចមានគ្រោះថ្នាក់ដល់កម្មវិធីចាក់វ៉ាក់សាំង ។

គួរកត់សម្គាល់ ក្រសួងសុខាភិបាលសាធារណៈអង់គ្លេស (PHE) បានរកឃើញវីរុសបំប្លែងខ្លួនថ្មី Delta ដែលមកទល់ពេលនេះ បានរ៉ាប់រងករណីឆ្លងថ្មីៗរហូតដល់៩០ភាគរយនៅក្នុចក្រភពអង់គ្លេស ។ ទន្ទឹមគ្នា អ្នកជំនាញមួយចំនួនបាននិយាយថា អង់គ្លេសបានចាប់ផ្តើមរួចទៅហើយ ចំពោះរលកទី៣នៃការឆ្លងវីរុសកូវីដ១៩ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ