(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៩នាក់បន្ថែមទៀត ដែលក្នុងនោះសុទ្ធតែអ្នកពាក់ព័ន្ធជាមួយកម្មករ កម្មការិនីរោងចក្រ។

អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង២៩នាក់នេះ មាននៅស្រុកស្ទឹងត្រង់ ចំនួន១នាក់, ស្រុកកំពង់សៀម ចំនួន៥នាក់, ស្រុកជើងព្រៃ ចំនួន៥នាក់, ស្រុកស្រីសន្ធរ ចំនួន៥នាក់, ស្រុកព្រៃឈរ ចំនួន៥នាក់, ស្រុកបាធាយ ចំនួន៨នាក់។ ក្នុងនោះជាសះស្បើយចំនួន១១នាក់។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ