ដំណឹងល្អ! នៅថ្ងៃនេះអាជ្ញាធរខេត្តកំពង់ចាម បានប្រកាសអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតចំនួន១៩៥ នាក់ និងរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១៩នាក់ បន្ថែមទៀត
3 ឆ្នាំ មុន
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៩នាក់បន្ថែមទៀត ដែលក្នុងនោះសុុទ្ធតែអ្នកពាក់ព័ន្ធជាមួុយកម្មករ កម្មការិនីរោងចក្រ។
អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង២៧នាក់នេះ មាននៅស្រុកព្រៃឈរ ចំនួន៤នាក់, ស្រុកជើងព្រៃ ចំនួន៣នាក់, ស្រុកស្រីសន្ធរ ចំនួន៦នាក់, ស្រុកបាធាយ ចំនួន៥នាក់ និងមកពីរាជធានីភ្នំពេញ ចំនួន១នាក់។ ក្នុងនោះអ្នកជាសះស្បើយ ចំនួន១៩៥នាក់។RT