ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងថា កម្ពុជាកំពុងជួបជំងឺ កូវីដ-១៩ ក៏មានជនខិលខូចមួយចំនួន បានលូចនាំចូល ចែកចាយនូវឧបករណ៍បរិក្ខាពពេទ្យ ដូចជា អាល់កុល ជែល សារធាតុសម្លាប់មេរោគ ដែលគ្មានប្រភពច្បាសលាស់ មកកម្ពុជា ហើយ គណៈកម្មាធិការ ក៏បានបង្ក្រាបទាន់ពេលវេលាផងដែរ។

ក្នុងពិធីចុះហត្ថលេខា លើកកិច្ចព្រមព្រៀងសហការជាមួយ ក្រុមហ៊ុន ធី អ អ៊ី អ៊ីមផក អិចផត ឯ.ក នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ នាយឧត្តម សេនីយ៍ មៀច សុផាន់ណា បានឲ្យដឹងថា ក្នុងក្នុងស្ថានភាព កូវីដ-១៩ កើតមានឡើងនៅ កម្ពុជា គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបង្ក្រាបបទល្មើស ផលិតផលគ្មានច្បាប់ ដូចជា អាល់កុល ជែល ជាដើម បានច្រើនករណីផងដែរ។នាយឧត្តម សេនីយ៍ ថា គណៈកម្មាធិការ នឹងធ្វើការបូកសរុបការងារ បង្ក្រាបនេះ នៅពេល កូវីដ-១៩ ត្រូវបានបញ្ចប់។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ថា «រាលដាលជំងឺកូវីដ-១៩ ដោយខណៈពេលដែលសកលលោក ក៏ដូចជា ប្រទេសកម្ពុជាកំពុងជួ បមានករណីជំងឺ កូវីដ-១៩ ដែលស្ថិតក្នុង ស្ថានភាព ដ៏ពិបាកនេះ ក៏មានជនខិលខូចមួយចំនួន បានលូចនាំចូល និងចែកចាយ នូវឧបករណ៍ បរិក្ខាពពេទ្យ អាល់កុល ជែល និងសារធាតុ សម្លាប់មេរោគ ដែលគ្មាន ប្រភពច្បាសលាស់ គ្មានគុណភាពគ្រប់គ្រាន់ ដោយពុំទាន់ទទួល បានលិខិត អនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្ថកិច្ចនៅឡើយទេ ហើយសកម្មភាពទាំងនេះ គឺជាអំពើល្មើសច្បាប់ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋយើង»។

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ