នីហ្សេរីយ៉ា ៖ទឹកជំនន់ដ៏​ធំ បាន​ធ្វើ​ឲ្យ​ដួលរលំជញ្ជាំង​ពន្ធនាគារមួយ​កន្លែង​ក្នុងទីក្រុង Maiduguri នៅ​ភាគឦសានប្រទេសនីហ្សេរីយ៉ា កាលពីដើមសប្តាហ៍មុន ដោយបណ្ដាល​ឲ្យអ្នកទោស​២៨១​នាក់រត់គេ​ច​ខ្លួន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤។

លោក Umar Abubakar អ្នកនាំពាក្យទីភ្នាក់ងារ​​មណ្ឌល​កែប្រែ​នីហ្សេរីយ៉ា បាននិយាយនៅ​ក្នុងសេ​ចក្តីថ្លែ​ងការណ៍មួយថា អ្នកទោសចំនួន៧​នាក់ក្នុង​ចំណោម​អ្នក​ទោស​ដែល​រត់គេច ត្រូវបានចាប់​​ខ្លួន​​វិញនៅ​ក្នុងប្រតិបត្តិការ​របស់​ភ្នាក់ងារសន្តិសុខ។លោក Abubakar បានបន្ថែម​ថា៖ «ទឹកជំនន់បានធ្វើឲ្យ​បាក់​ជញ្ជាំងនៃ​​មណ្ឌល​កែប្រែ រួមទាំងមជ្ឈមណ្ឌលសន្តិសុខថ្នាក់​កណ្ដាល និង​ទីស្នាក់ការ​បុគ្គលិ​កនៅក្នុ​ងទីក្រុង»

 

លោក​បាន​បន្ត​ថា ប្រតិបត្តិការ​ដើម្បី​ចាប់​អ្នក​ទោស​ដែល​នៅ​សេសសល់​មក​វិញ​កំពុង​ដំណើរការ។ទីក្រុង Maiduguri គឺជារដ្ឋធានីនៃរដ្ឋ Borno ដែលកាលពីដើមសប្តាហ៍មុន បានទទួលរងនូវទឹកជំនន់ដ៏​អាក្រ​ក់បំ​ផុត​មិន​ធ្លាប់​មាន​ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ទឹកជំនន់បានចាប់ផ្តើមនៅពេលដែលទំនប់មួយ​កន្លែង​បានហៀរ​ទឹក​ចេញបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ហើយ​បានបំផ្លាញសួនសត្វរបស់រដ្ឋ និង​​ធ្វើ​ឲ្យ​សត្វក្រពើ និងពស់​រួច​ចូលទៅក្នុងសហគមន៍ដែលលិចទឹក។

បើ​យោងតាមទីភ្នាក់ងារសង្គ្រោះបន្ទាន់ ទឹកជំនន់​នៅ​នីហ្សេរីយ៉ាបានសម្លាប់មនុស្សយ៉ាងហោច​ណា​ស់៣​០​នាក់ និងបានប៉ះពាល់ដល់ពលរដ្ឋ​១លាននាក់ផ្សេងទៀត ដោយមនុស្សរាប់សិប​ម៉ឺន​នាក់ត្រូវបង្ខំ​​ចិត្ត​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ចូលទៅ​រស់នៅ​ក្នុងជំរុំ​ភៀសខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ