(អាមេរិក)៖ ឧត្តមសេនីយឯកនៃឆ្មាំជាតិកាលីហ្វ័រញ៉ាបានស្នើឱ្យសហរដ្ឋអាមេរិក និងមន្ត្រីនៅក្នុងប្រទេសលោកខាងលិចផ្សេងទៀត គួរតែពិចារណាផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន ដែលជាអ្វីដែល ទីក្រុងKiev បានស្នើសុំជាយូរមកហើយ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

 ឧត្តមសេនីយអាមេរិក  លោក David Baldwin បញ្ជាក់ថាវាគឺជាដំណោះស្រាយភ្លាមៗដ៏ល្អបំផុតដើម្បីគាំទ្រដល់ប្រជាជនអ៊ុយក្រែន ដើម្បីទប់ទល់ការវាយប្រហារពីប្រទេសរុស្ស៊ី។

 គួរបញ្ជាក់ថា ថ្មីៗ​នេះ លោក David Baldwin ​ក៏​បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា មន្ត្រី​យោធា​អាមេរិក​កំពុង​ជួយ​សហការី​អ៊ុយក្រែន​តាម​សំណើ​សុំ​ដល់​ប្រទេស​លោកខាងលិច​សម្រាប់​យន្តហោះ​ចម្បាំងផងដែរ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ