តាកែវ៖កម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការណ៍ជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល សាខា (កបប)ខេត្ត ចាប់ឃាត់រថយន្ដមួយគ្រឿងដែលលួចដឹកសាច់គោបង្កកពីប្រទេសវៀតណាម ចូលមកកម្ពុជា សរុប៣ពាន់គីឡូក្រាម ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្នុងប្រតិបត្តិការឃាត់រថយន្ដលួចដឹកសាច់គោបង្កកនេះ បានធ្វើឡើងកាលពីវេលាម៉ោង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

តាមរបាយការណ៍បានបញ្ជាក់ថា រថយន្ដដែលលួចដឹកសាច់គោបង្កកឆ្លងប្រទេសនេះម៉ាកSangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៣៦៨០ ដឹកសាច់គោបង្កក០២ប្រភេទមានម៉ាកAlammar វេចខ្ចប់ដាក់ក្នុងកេសក្រដាសចំនួន៧៥កេស ស្មើនឹង១៥០០គីឡូក្រាម និងម៉ាកBlack gold វេចខ្ចប់ដាក់ក្នុងកេសក្រដាសចំនួន៧៥កេស ស្មើនឹង១៥០០គីឡូក្រាម ដោយនាំចូលមកពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រកភ្នំឌិន ស្រុកគិរីវង់ ខេត្តតាកែវ បម្រុងយកទៅចែកចាយនៅរាជធានីភ្នំពេញ  ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ