សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យពិនិត្យមន្ដ្រីនគរបាលឡើងស័ក្តិ មួយឆ្នាំម្ដង ដើម្បីចាត់វិធានការដោះស្រាយ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យពិនិត្យឡើងវិញ ចំពោះមន្ដ្រីនគរបាលឡើងឋានន្តរស័ក្តិ មួយឆ្នាំម្ដង ខណៈមន្ដ្រីនគរបាលមួយចំនួន ៥ឆ្នាំឡើងស័ក្តិម្ដង។
ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ សម្ដេច ស ខេង បានណែនាំឲ្យមន្ដ្រីនគរបាលទាំងអស់ ត្រូវរៀនចំណេះដឹងផ្នែកប៉ូលីស ត្រឹមត្រូវ។
សម្ដេច ឲ្យពិនិត្យតាំងពី អនុប្រធានការិយាល័យ ឡើងទៅរហូត ដល់អគ្គស្នងរងនគរបាលជាតិ តើអ្នកណាខ្លះ បានរៀនប៉ូលីសត្រឹមត្រូវ ឬអ្នកណាមិនទាន់បានរៀន? បើរកឃើញហើយ ឱ្យពួកទៅរៀនវគ្គផ្នែកប៉ូលីសឡើងវិញ។
សម្ដេច បញ្ជាក់ថា «ហើយស័ក្តិ ក៏ដូចគ្នាដែរ ត្រូវពិនិត្យ ឋានន្តរស័ក្តិនគរបាល អ្នកខ្លះឡើងមួយឆ្នាំម្ដង តែអ្នកខ្លះ បីឆ្នាំ បួនឆ្នាំ ប្រាំឆ្នាំ ឡើងម្ដង ចឹងអយុត្តិធម៌ហើយ ចឹងត្រូវមើលឡើងវិញ ត្រូវពិនិត្យទាំងអស់ រកឃើញហើយ ចាត់ការដើម្បីដោះស្រាយ បើមិនចឹងទេ គឺអយុត្តិធម៌ សម្រាប់បងប្អូនប៉ូលីស»។
ជាងនេះទៅទៀត សម្ដេច ស ខេង ក៏ឲ្យពិនិត្យចំពោះមន្ដ្រីនគរបាលប៉ុស្ដិ៍ ដើម្បីដឹងចំណុចខ្លាំង ចំណុចខ្សោយ ហើយរៀបចំដាក់ផ្នែកការពង្រឹងបន្ថែមទៀត តើពួកគាត់មានក្របខណ្ឌ ឬរៀនសូត្រត្រឹមត្រូវអត់? ដើម្បីរៀបចំគោលការណ៍កំណែងទម្រង់គុណភាពនគរបាល ជាពិសេសនោះ ធ្វើយ៉ាងណាឱ្យនគរបាល ប្រជាជន កុំឱ្យជាសត្រូវប្រជាជន ព្រមទាំង កូនចៅ ប្រជាជន ហើយធ្វើយ៉ាងណាឱ្យប្រជាជនសប្បាយចិត្ត និងជឿទុកចិត្ត ក្នុងការរស់នៅ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ