(កូរ៉េខាងជើង)៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឱ្យដឹងថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បាននិយាយថាប្រព័ន្ធអប់រំយោធានៃប្រទេសរបស់លោក ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីបណ្ដុះបណ្ដាល ក៏ដូចជាផលិតឱ្យបាននូវធនធានមន្ត្រីយោធាដែលមានភាពស្មោះត្រង់ប្ដូរផ្ដាច់ ចំពោះគណបក្សពលករកូរ៉េ (WPK)។ នេះ បើតាម The Japan Times នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។

លោកនិយាយបែបនេះក្នុងសន្និសីទលើកទី៨ នៃអ្នកអប់រំយោធា របស់កងទ័ពប្រជាជនកូរ៉េ ដែលបានធ្វើឡើងនៅក្នុងទីក្រុងព្យុងយ៉ាងលោក គីម ជុងអ៊ុន បានថ្លែងនាឱកាសនោះថាមន្ត្រីយោធាកូរ៉េខាងជើង ត្រូវតែជាកងទ័ពពិតប្រាកដ មានភាពស្មោះត្រង់ប្ដូរផ្ដាច់ ចំពោះថ្នាក់ដឹកនាំនៃគណបក្សពលករ ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលគំនិត, វិធីសាស្ត្រ និងការណែនាំរបស់បក្ស។

កាលពីខែវិច្ឆិកា ប្រទេសកូរ៉េខាងជើងបានធ្វើសន្និសីទមួយដែលលោក Kim បានប្រកាសពីផែនការពង្រីកប្រព័ន្ធផ្តល់រង្វាន់ភាពស្មោះត្រង់ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយរឿងនេះជាបន្តបន្ទាប់ ។សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងនាពេលបច្ចុប្បន្នបានកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយការបិទព្រំដែនប្រឆាំងនឹងជំងឺរាតត្បាតដែលដាក់ដោយខ្លួនឯង គ្រោះមហន្តរាយធម្មជាតិ និងទណ្ឌកម្មអន្តរជាតិជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ