ភ្នំពេញ៖ក្រសួងធនធានធទឹក និងឧត្តុនិយម បានចេញសេចក្តីប្រកាសព័ត៌មាននៃសា្ថនភាពអាកាសធាតុ ក្នុងប្រទេសកម្ពុជាដែលមាននឹងមានការចុះត្រជាកចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយរងបាតុភូតឡានីណា La NINa ។ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសត្រជាកនៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ចុះមកក្រោមនិងគ្របដណ្តប់លើកម្ពុជា។

លក្ខណៈបែបនេះនឹងធ្វើឱ្យកម្ពុជា ក្នុងរដូវលំហើយខាងមុខនេះ មានស្ថានភាពចុះត្រជាក់ ក្នុងនោះបណ្តាខេត្តភាគខាងលើ ក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងមានការចុះត្រជាក់ ក្នុងរង្វង់ពី១៦-១៩°C ។ បណ្តាខេត្តដទៃទៀត មានសីតុណ្ហភាពពី១៩-២១°C។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមយកចិត្តទុកដាក់ ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់នេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ