(អន្តរជាតិ)៖ សារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសចិន បានក្លាយជាប្រទេសដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក ដោយវ៉ាដាច់សហរដ្ឋអាមេរិក ខណៈដែលទ្រព្យសម្បត្តិនៅជុំវិញពិភពលោកបានកើនឡើងបីដងក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ បើយោងតាមការវិភាគដោយអ្នកប្រឹក្សាក្រុមហ៊ុនយក្ស McKinsey បានឱ្យដឹងដោយសារតែវិស័យអចលនទ្រព្យ។

គួរបញ្ជាក់ថា ការវិភាគដោយអ្នកប្រឹក្សាក្រុមហ៊ុនយក្ស McKinsey បានបន្ថែមទៀតថា បើតាមទ្រព្យសម្បត្តិសុទ្ធទូទាំងពិភពលោកបានកើនឡើងដល់ពី ១៥៦ទ្រីលានក្នុងឆ្នាំ២០០០ ហើយនៅឆ្នាំ២០២០វាមានរហូតដល់ទៅ ៥១៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២០ នេះបើយោងតាមការសិក្សា។របាយការណ៍របស់ McKinsey & Co. បានឱ្យដឹងថា ប្រទេសចិនមានចំនួនស្ទើរតែមួយភាគបីនៃការកើនឡើងនៃទ្រព្យសម្បត្តិសរុបរបស់ពិភពលោកក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ៕PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ