ទីបំផុត ចាប់ខ្លួនយោធាផ្កាយ១ម្នាក់ ពាក់ព័ន្ធករណីជួញដូរកាំភ្លើងវែង ប្រភេទAK៤០ដើមនៅខេត្តបាត់ដំបង
ខេត្ដបាត់ដំបង ៖ ឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនពាក់ព័ន្ធរក្សាទុក និងជួញដូរអាវុធខុសច្បាប់ (កាំភ្លើងវែង ប្រភេទAK៤០ដើម) នៅខេត្ដ បាត់ដំបង។ ការចាប់ខ្លួនឧត្តមសេនីយ៍រូបនេះ នៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។
មន្រ្តីយោធាដែលចាប់ខ្លួនឈ្មោះ អូន ពិសិដ្ឋ ឋានន្តរសក្ដិ ឧត្ដមសេនីយ៍ត្រី នៅអគ្គនាយក ដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ ជាប់ពាក់ព័ន្ធពីបទ ”រក្សាទុក និងជួញដូរអាវុ ធដោយខុសច្បាប់” នៅឯខេត្ដបាត់ដំបង។
បើតាមការឱ្យដឹងពីលោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថាសមត្ថកិច្ចបានរកឃើញកាំភ្លើងវែងប្រ ភេទអាកាស្វ័យ (AK) ចំនួន៤០ដើម នៅភូមិអូររំដួល ឃុំអូររំដួលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ