ឥណ្ឌា៖ប្រធានតុលាការកំពូលរបស់ប្រទេសឥណ្ឌាបានប្រាប់អាជ្ញាធរនៅថ្ងៃចន្ទនេះថា ឱ្យបិទការិយាល័យនៅក្នុងរដ្ឋធានី និងទីក្រុងក្បែរនោះ ដោយអនុញ្ញាតឱ្យមនុស្សរាប់លាននាក់ធ្វើការពីផ្ទះ ខណៈដែលមន្ត្រីកំពុងស្វែងរកវិធីកាត់បន្ថយការបំពុលបរិយាកាសដ៏គ្រោះថ្នាក់ដែលនាំទៅដល់ការបិទសាលារៀន។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន World Asia ចុះផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

បរិយាកាសដែលមានជាតិពុលក្នុងខ្យល់បានកើតឡើងបន្ទាប់ពីអាជ្ញាធរទីក្រុងក្នុងទីក្រុងញូវដេលី ដែលបាននិងកំពុងប្រយុទ្ធនឹងអ័ព្ទពុលចាប់តាំងពីដើមខែវិច្ឆិកាជាមួយគ្នានេះអាជ្ញាធរបានបញ្ជាឱ្យបិទសាលារៀនរយៈពេលបួនថ្ងៃ។

ប្រធានចៅក្រមលោក N.V. Ramanaបានបង្ហាញពីដើមចម ក៏ដូចជា ស្វែងរកវិធានការបន្ទាន់ដើម្បីទប់ទល់នឹងភ្លើងឆេះកាកសំណល់ដំណាំនៅក្នុងរដ្ឋជិតខាងគឺ Haryana, Punjab និង Uttar Pradesh ។ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រទេសឥណ្ឌាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងកិច្ចការងារ កាត់បន្ថយការដុតកាកសំណល់ដំណាំ ដែលជាប្រភពដ៏សំខាន់នៃការបំពុលខ្យល់ ទោះបីជាការចំណាយរបស់ខ្លួនរាប់ពាន់លានដុល្លារក៏ដោយ។

សន្ទស្សន៍គុណភាពខ្យល់ក្នុងក្រុងឈរនៅកម្រិត 343 លើមាត្រដ្ឋាន 500 នៅទីក្រុងដេលីនៅថ្ងៃចន្ទ ដែលជាសញ្ញានៃស្ថានភាព "ដ៏គ្រោះថ្នាន់ខ្លាំង" ដែលអាចបណ្តាលឱ្យមានជំងឺផ្លូវដង្ហើមដោយសារការប៉ះពាល់រយៈពេលយូរ។រដ្ឋធានីបានជួបប្រទះស្ថានភាពធ្ងន់ធ្ងរកាលពីចុងសប្តាហ៍មុន ដោយសារសីតុណ្ហភាពធ្លាក់ចុះ ហើយសន្ទស្សន៍ឈានដល់ 499 ។ជាមួយតុលាការកំពូលក៏បានបញ្ជាឱ្យចាត់វិធានការបញ្ឈប់ចរាចរណ៍យានយន្តដែលមិនចាំបាច់ កាត់បន្ថយការបំពុលឧស្សាហកម្ម និងកម្រិតធូលី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ