ប្រធានាធិបតីចិនរំពឹងថានឹងផ្តល់អាទិភាពដល់បញ្ហាកោះតៃវ៉ាន់នៅក្នុងការពិភាក្សាជាមួយមេដឹកនាំអាមេរិក
BEIJING៖ ប្រធានាធិបតីចិន លោក Xi Jinping ត្រូវបានគេរំពឹងថានឹងប្រើប្រាស់កិច្ចប្រជុំអនឡាញលើកដំបូងរបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដើម្បីព្រមានសហរដ្ឋអាមេរិកឱ្យ "ថយក្រោយ" លើបញ្ហារបស់កោះតៃវ៉ាន់ នេះបើយោងតាមការបោះពុម្ពផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនថ្ងៃច័ន្ទនេះ។
លោក Xi Jinping និងលោក ចូ បៃដិន គ្រោងនឹងជួបប្រជុំគ្នានៅព្រឹកថ្ងៃអង្គារ ម៉ោងនៅទីក្រុងប៉េកាំង ល្ងាចថ្ងៃច័ន្ទ ក្នុងទីក្រុងវ៉ាស៊ីនតោន ។វិចារណកថាជាភាសាអង់គ្លេស របស់ China Daily បាននិយាយនៅថ្ងៃច័ន្ទនេះថា វាទំនងជា លោក Xi Jinping នឹងបង្ហាញចំណាប់អារម្មណ៍លើ លោកចូ បៃដិន ដែលទីក្រុងប៉េកាំងត្រូវបានតាំងចិត្តដើម្បី "ធ្វើឱ្យមានការបង្រួបបង្រួមជាតិឡើងវិញនាពេលអនាគតដ៏ខ្លីខាងមុខមិនថាការចំណាយអ្វីក៏ដោយ" ។
គួររំលឹកថា នៅក្នុងការហៅទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃសៅរ៍ អ្នកការទូតជាន់ខ្ពស់ចិន លោក Wang Yi បានព្រមានក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងគាំទ្រឯករាជ្យរបស់តៃវ៉ាន់។ NR