មន្ត្រីជំនាញបង្ហាញ តួលេខសត្វស្លាបនៅបឹងព្រែកល្ពៅមានជាង៣ពាន់សំបុក ដែលជាចំនួនកើនឡើងក្នុងឆ្នាំ២០២១
ភ្នំពេញ៖លោក លឹម វ៉ាត នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅបានឱ្យដឹងថា ការជំរឿនសំបុកសត្វស្លាប ជាសកម្មភាពអង្កេតតាមដានថ្មី ដែលត្រូវបានអនុវត្តន៍នៅទីតាំងពងកូននៃសត្វស្លាបទឹកក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងឆ្នាំ២០២០ និង២០២១នេះ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់អង្គការ BirdLife International Cambodia Programme ផ្សព្វផ្សាយនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។
លោកបន្តថា ក្នុងឆ្នាំនេះសំបុកសត្វ ស្លាបទឹកចំនួន០៦ប្រភេទត្រូវបានកត់ត្រាដែលក្នុងនោះរួមមាន៖ សំបុកសត្វចង្កៀលខ្យងចំនួន២៩៣១, សំបុកក្អែកទឹកតូចចំនួន២៨៥, សំបុកសត្វខ្វែកចំនួន១៨០, សំបុកសត្វស្មោញចំនួន៣២, សំបុកក្រសារប្រផេះចំនួន៣០, និងសំបុកសាធ្នង់ចំនួន២២សំបុក។
លោកលឹម វ៉ាត បានបញ្ជាក់ថាចំនួនដែលបានរៀបរាប់ជូនខាងលើ បើប្រៀបធៀបនឹងឆ្នាំ២០២០ កន្លងមក យើងសង្កេតឃើញថា សំបុកសត្វទាំងនេះមានការកើនឡើងគួរអោយកត់សំគាល់ ដែលបានបង្ហាញថាបឹងព្រែកល្ពៅ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សត្វស្លាបទឹករស់នៅ និងពងកូន។ លោកបន្ថែមថា សូមចូលរួមការពារតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដោយបញ្ឈប់នៅការទន្រ្ទានដីខុសច្បាប់។
សូមជម្រាបថា គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ គឺស្ថិតក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន អង្គការជីវិតស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការWildfowl and Wetlands Trust (WWT)៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ