កាប៊ុល៖សមយុទ្ធរបស់ក្រុមតាលីបង់បានធ្វើជាលើកដំបូងដោយប្រើប្រាស់ រថពាសដែក M117 ដែលផលិតដោយសហរដ្ឋអាមេរិករាប់សិបគ្រឿង ដែលកំពុងបើកបរយឺតៗលើផ្លូវធំក្រុងកាប៊ុល ក្នុងនោះក៏មានឧទ្ធម្ភាគចក្រ MI-17 ល្បាតពីលើ ហើយទាហានជាច្រើនបានកាន់កាំភ្លើង M4 របស់អាមេរិក។ពួកតាលីបង់បានប្រតិបត្តិការជាក្រុមអ្នកប្រយុទ្ធបះបោរអស់រយៈពេលពីរទសវត្សរ៍មកហើយ ប៉ុន្តែពុំដែលមានសព្វាវុធទំនើបប្រើប្រាស់នៅឡើយទេ សព្វាវុធដែលពួកគេកាន់នឹងដៃ ដ៏ច្រើនសន្ធឹកសន្ធាប់នេះសុទ្ធសឹងតែបន្សល់ទុកនៅពេលដែលអតីតរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិចបានដួលរលំនៅក្នុងខែសីហា ដើម្បីជួសជុលកងកម្លាំងរបស់ពួកគេ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក Enayatullah Khwarazmi បាននិយាយថា អាវុធ និង បរិក្ខារភាគច្រើនដែលកងកម្លាំងតាលីបង់កំពុងប្រើប្រាស់នាពេលនេះ គឺជារបស់ដែលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន ដល់រដ្ឋាភិបាលដែលគាំទ្រដោយអាមេរិកនៅទីក្រុងកាប៊ុល ក្នុងគោលបំណងសាងសង់កងកម្លាំងជាតិអាហ្វហ្គានីស្ថាន ដែលមានសមត្ថភាពប្រយុទ្ធនឹងពួកតាលីបង់។ក្រុមមន្ត្រីតាលីបង់បាននិយាយថា អ្នកបើកយន្តហោះ និងអ្នកឯកទេសផ្សេងទៀតមកពីអតីតកងទ័ពជាតិអាហ្វហ្គានីស្ថាននឹងត្រូវបានបញ្ចូលទៅក្នុងកងកម្លាំងថ្មីមួយ ដែលបានចាប់ផ្តើមពាក់ឯកសណ្ឋានយោធាធម្មតាជំនួសសម្លៀកបំពាក់ប្រពៃណីអាហ្វហ្គានីស្ថានដែលជាធម្មតាពាក់ដោយយុទ្ធជនរបស់ពួកគេ។

គួររំលឹកផងដែរថា នៅពេលដែលទាហានអាមេរិកចាកចេញ ពួកគេបានបំផ្លាញយន្តហោះជាង 70 គ្រឿង រថពាសដែករាប់សិបគ្រឿង និងឧបករណ៍ការពារដែនអាកាសដែលត្រូវបានបិទ មុនពេលហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៃទីក្រុងកាប៊ុល បន្ទាប់ពីប្រតិបត្តិការជម្លៀសដ៏វឹកវរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ