ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី លើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ចាប់ផ្ដេីមសាងសង់ខែវិច្ឆិកា ឆ្នាំ២០២១ ហេីយបញ្ចប់ការសាងសង់ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។ សូមជម្រាបជូនថា ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នៅលើទីតាំងចាស់នេះ ដោយមានការយល់ព្រមពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។សូមបញ្ញាក់ថា  ក្នុងពិធីសម្ពោធទីស្តីការ នៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មីដែលនៅទីតាំងចាស់ ចំណាយថវិកា សាងសង់ ប្រមាណជាង ៦០លានដុល្លារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ